កាលបរិច្ឆេទ: ០៣ ធ្នូ ២០២៣ / ម្ហូបអាហារ
ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មិថុនា ២០២៣ នៅទីក្រុង Yamoussoukro ដែលជារដ្ឋធានីដ៏សំខាន់ផ្នែកនយោបាយនៃប្រទេសកូដឌីវ័រ មានការរៀបចំទិវាវេជ្ជសាស្រ្តកុមារកូដឌីវ័រ ក្រោមប្រធានបទៈ «វឌ្ឍនភាពក្នុងការព្យាបាលជំងឺផ្សេងៗដែលកើតឡើងលើកុមារ»។
សហគ្រាសផលិតឱសថប៉េប៉េអឹមដែលតែងតែយកចិត្តទុកដាក់លើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋអាហ្រ្វិកតាមរយៈការនាំចូលឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗនោះ ក៏មានវត្តមាននៅក្នុងទិវាវេជ្ជសាស្រ្តកុមារនេះដែរ។
ភ្នាក់ងារចែកចាយឱសថ Sud Pharma ដែលជាតំណាងសហគ្រាសផលិតឱសថប៉េប៉េអឹមបានបោះស្តង់ និងធ្វើការផ្សព្វផ្សាយទៅដល់គ្រូពេទ្យកុមារពីឱសថដែលអាចជួយព្យាបាលជំងឺកុមារបាន។
ស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលតុបតែងលម្អដោយផ្ទាំងពាណិជ្ជកម្មស្ទីល kakemono បង្ហាញពីមធ្យោបាយព្យាបាលជំងឺដែលផ្តល់ដោយសហគ្រាសផលិតឱសថប៉េប៉េអឹមនោះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកឯកទេសខាងសុខភាពទារក និងកុមារ ជាពិសេសគឺពេទ្យឆ្មប គិលានុបដ្ឋាយិកា គ្រូពេទ្យព្យាបាលជំងឺទូទៅ ពេទ្យកុមារ និងឱសថការី។ ភ្ញៀវដែលចូលទស្សនាស្តង់របស់សហគ្រាសសរុបទាំងអស់១៤៧នាក់ ហើយភាគច្រើនជាគ្រូពេទ្យឯកទេស។
គឺជាឱកាសដ៏ល្អមួយសម្រាប់សហគ្រាសក្នុងការផ្សព្វផ្សាយជាថ្មីម្តងទៀតនូវផលិតផលមួយចំនួនរបស់ខ្លួនដូចជា ថ្នាំ Amibazol ថ្នាំ Bibactin ថ្នាំ Kalfen ថ្នាំ Carbotoux 2% ថ្នាំ Rhinex និងថ្នាំ Panol ដែលគេស្គាល់ច្បាស់។ ប៉ុន្តែគឺថ្នាំសុល Caltoux ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេ។ អ្នកចូលរួមក្នុងទិវានោះជ្រើសរើសប្រភេទថ្នាំសុលនេះ ដោយសារវាងាយស្រួលប្រើជាមួយទារក ព្រោះថាជាមួយថ្នាំទឹក ក្មេងចេះតែខ្ជាក់ចេញមកវិញ។
ក្រៅពីការជួបជុំនៅក្នុងទិវាវេជ្ជសាស្រ្តនេះ ក៏មានការជួបជុំមួយទៀតជាមួយនឹងការហូបអាហារពេលល្ងាចជុំគ្នាផងដែរ ដើម្បីរឹតបន្តឹងចំណងទាក់ទងដែលបានបង្កើតឡើងកាលពីថ្ងៃ និងដើម្បីជជែកផ្តោះប្តូរយោបល់គ្នាឲ្យកាន់តែស៊ីជម្រៅទាក់ទងនឹងផលិតផលដែលបានរៀបរាប់ខាងលើ។ គឺជាការជួបជុំប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយដែលក្រុមគ្រូពេទ្យជាភ្ញៀវមានការពេញចិត្តយ៉ាងខ្លាំង៕